ក្រុមហ៊ុន Vietnam Airlines លក់ភាគហ៊ុន ៣៥ភាគរយក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ ៣៥លានដុល្លារ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Vietnam Airlines បានលក់ភាគហ៊ុន៣៥ភាគរយ ក្នុងចំណោមភាគហ៊ុន៤១ភាគរយ នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ក្នុងតម្លៃ៣៥លានដុល្លារ ដោយគ្រោងបន្តលក់ភាគហ៊ុនសេសសល់ ត្រឹមចុងឆ្នាំ២០២២នេះ។

ក្នុងឆ្នាំ២០០៩ ក្រុមហ៊ុនមួយនេះបានទិញភាគហ៊ុនក្រុមហ៊ុន Cambodia Angkor Air ចំនួន ៤៩ភាគរយ ហើយបានសន្យាថានឹងពង្រីក ប៉ុន្តែនៅឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ១៩ ក្រុមហ៊ុនបានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការលក់ភាគហ៊ុនរបស់ខ្លួន។

តាមរបាយការណ៍ហិរញ្ញវត្ថុរួម ដែលបានធ្វើសវនកម្ម ពីក្រុមហ៊ុន Vietnam Airlines ក្រុមហ៊ុនទទួលបាន៣៤លានដុល្លារ រួមទាំងប្រាក់កក់១លានដុល្លារ ពីកិច្ចព្រមព្រៀងលក់។ យោងតាមកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងបន្តដកភាគហ៊ុន១៤ភាគរយ ដែលនៅសល់នៅឆ្នាំនេះ។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានខាតបង់ប្រាក់ កើនឡើងរហូត ៩៥៥,៦លានដុល្លារ កាលពីឆ្នាំ២០២១ ប្រហាក់ប្រហែលនឹងដើមទុនជើងហោះហើរពិសេសរបស់ខ្លួនទៅហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខេមបូឌា អង្គរអ៊ែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្នុងគោលបំណងធ្វើឱ្យក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ តាមរយៈដៃគូរបស់ខ្លួន។ ក្រុមហ៊ុននេះមានយន្តហោះ Airbus 320 ចំនួនពីរគ្រឿង និងយន្តហោះ A321 Airbus មួយគ្រឿង រួមជាមួយ ATR 72-500 ចំនួនពីរគ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here