ប្រទេសកម្ពុជា និងឥណ្ឌាចាប់ដៃសហការគ្នាធ្វើការតាំងពិព័រណ៍អន្តរជាតិ

ដោយៈលាងហួរ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងឥណ្ឌាចាប់ដៃគ្នារៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពហុវិស័យ ដែលចាប់ផ្តើមពីថ្ងៃទី១៧ដល់២១ខែឧសភាឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលជំរុញការនាំចេញឥណ្ឌា (The Export Promotion Centre-EPC) សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌានឹងរៀបចំការតាំងបង្ហាញពាណិជ្ជកម្មអន្តរជាតិពហុវិស័យBizcoverindia២០២២ដែលផ្តោតលើវិស័យសំខាន់ៗចំនួន៦។

វិស័យសំខាន់ៗទាំង៦ ដែលនឹងចូលរួមលើការតាំងពិព័រណ៍នេះរួមមានAgro & Food ,Textiles & Apparels , Coir , Construction , IT & SAS និង General។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មការរៀបចំពិព័រណ៍ EPC សូមអញ្ជើញក្រុមហ៊ុន/សហគ្រាសកម្ពុជា និងមានចំណាប់អារម្មណ៍ ចង់ចូលរួមព្រឹត្តិការណ៍ខាងលើ ដើម្បីផ្លាស់ប្តូរទំនិញ និងសេវារវាងកម្ពុជា និងឥណ្ឌា ឬជាមួយអន្តរជាតិ សូមទាក់ទងលោក K.T.Rajan, Ganeral Mariager, Email; chairmanepcirida.org ឬទាក់ទងផ្ទាល់ទៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា តាមអាស័យដ្ឋាន ផ្ទះលេខ៥០ ៥២ ផ្លូវ២១៤ សម្តេចបាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០២៣ ២១០ 498/cbm 090 89m Alcus៕

LEAVE A REPLY

Please enter your comment!
Please enter your name here