វិស័យអចលនទ្រព្យនិងវិស័យទេសចរណ៍ខេត្តបាត់ដំបងនឹងប្រែមុខមាត់ថ្មីបន្ទាប់ពីជំងឹកូវីដ១៩

ដោយៈសុធី

បាតដំបងៈ វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​បាត់ដំបង ចាប់​ផ្តើម​មាន​សកម្មភាព​ល្អ​ឡើង​វិញ ខណៈ​តម្រូវ​ការ​ដី​សម្រាប់​វិស័យ​កសិកម្ម​កំពុង​តែ​មាន​តម្រូវ​ការ​ខ្ពស់​។

បើទោះជាយ៉ាងនេះក្តី បច្ចុប្បន្នេនះអ្នកវិនិយោគធំៗ កំពុងតែសម្លឹងមើលពីសក្តានុពលខេត្តមួយនេះ បន្ទាប់ពីរងទទួលនូវវិបត្តកូវិដជាង២ឆ្នាំកន្លងទៅនេះ។

លោក​បាង សីន នាយកទីផ្សារគំរោងអចលនទ្រព្យមួយប្រចាំខេត្តបាត់តំបង បានមានប្រសាសន៍កាលពីថ្ងៃ៦ ខែ៥ឆ្នាំ២០២២នេះថា ខេត្តបាត់ដំបងសព្វថ្ងៃនេះ មិនចាញ់ខេត្តសៀមរាប និងខេត្តមួយចំនួននោះទេ ព្រោះខេត្តនេះក៏នៅជិតព្រំដែនប្រទេសថៃដែរ ដែលងាយស្រួលក្នងការធ្វើពណិជ្ជកម្មជាមួយប្រទេសថៃនោះ។

លោក​បានបន្តទៀតថា “តម្រូវ​ការ​វិស័យ​អចលនទ្រព្យ ​ក្នុង​ខេត្ត​នៅ​ពេល​នេះ​កំពុង​មាន​សញ្ញា​ កម្រើក​ឡើង​វិញ បើ​ទោះ​បី​ជា​តម្រូវការ​នៅ​មាន​កម្រិត​ក៏​ដោយ”។ លោកបន្តថា “ខ្ញុំ​គិត​ថា​ នៅ​ពេល​អនាគត​ខេត្ត​បាត់ដំបង​អាច​ចម្រូវការខ្ពស់ សំរាប់​លំនៅដ្ឋាន​បន្ទាប់​ពីខេត្តសៀមរាប”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្ត​ថា​ តម្លៃ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ នៅ​តំបន់​ដែល​មាន​សកម្មភាព​ពាណិជ្ជ​ កម្ម​រស់​រវើក មាន​តម្លៃ​ខ្ពស់មិនចាញ់ខេត្តសៀមរាម និងខេត្តនានាទេសព្វថ្ងៃនេះ ហើយ​ផ្ទះល្វែង​ដែលកំពុងសាងសង់នៅក្នុងខេត្តរីកដូចផ្សិតនាពេលបច្ចុប្បន្ននេះ​។

ដោយសារតែខេត្តដែលសំបូរ ទៅដោយតំបន់ទេសចរណ៍ ទាំងតំបន់ប្រវត្តិសាស្រ្ត និងធម្មជាតិ ដូចជាសំណង់ប្រវត្តិសាស្រ្ត រូងប្រជៀវ និងរថភ្លើងឬស្សី ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។ ការទាក់ទាញទេសចរណ៍នេះ បានធ្វើឲ្យវិស័យបដិ​សណ្ឋាកិច្ច ដូចជាសណ្ឋាគារ ផ្ទះសំណាក់មានការរីកលូតលាស់យ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការផ្នែកទេសចរណ៍។

ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ធាភិបាលបានខិតខំសាងសងនូហេដ្ធារចនសម្ព័ន្ទ ដូចជា ផ្លូវថ្នល់ប្រពន័្ធទឹកស្អាតនិងប្រពន័្វហេដ្ធារចនាសម្ព័ន្ទជាច្រើនទៀត ដើម្បីជាសេចក្តិត្រូវការរបស់ប្រជាពលរដ្ធយើងនៅក្នុងខេត្តទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here