ខេត្តមណ្ឌលគីរីរំពឹងស្រូបយកភ្ញៀវទេសចរជិត៣លាននាក់ និងទាញប្រាក់ចំណូល៥០០លានដុល្លារអាមេរិកនៅឆ្នាំ២០៣៥

ដោយៈសុផារី

មណ្ឌលគិរីៈ តាមរយៈចក្ខុវិស័យ ឆ្នាំ២០៣៥ របស់វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរជាតិកើនឡើងដល់២លាននាក់ ភ្ញៀវទេសចរបរទេសនឹងកើនដល់៩០ម៉ឺននាក់ ដោយអាចបង្កើតការងារបាន៨ម៉ឺនកន្លែង។

បើសិនជាសម្រេចបានតាមផែនការនេះ រដ្ឋាភិបាលអាចនាំមកនូវប្រាក់ចំណូល៥០០លានដុល្លារអាមេរិក ចូលក្នុងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

លោកបណ្ឌិត ជុក ជំនោរ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ និងជាប្រធានក្រុមការងារបច្ចេកទេសសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ក្នុងបទបង្ហាញនៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២២នេះថា តាមរយៈផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ជាគោលដៅទេសចរណ៍កម្រិតខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ (Alternative destination)”។

លោកបណ្ឌិតបន្តថា បន្ថែមពីនេះ ខេត្តមណ្ឌលគិរី ជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបន្តថា “ខេត្តមណ្ឌលគីរីនឹងក្លាយជាខេត្តមួយជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលរួមចំណែកធ្វើឲ្យភូមិភាគឥសាន្ត”។

លោកបានមានប្រសាសន៍បន្តថា ចក្ខុវិស័យ ឆ្នាំ២០៣៥ របស់វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី នៅឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិកើនឡើងដល់២លាននាក់ ភ្ញៀវទេសចរបរទេសនឹងកើនដល់៩០ម៉ឺននាក់ ដោយអាច បង្កើតការងារបាន៨ម៉ឺនកន្លែង ដែលអាចនាំមកនូវប្រាក់ចំណូល៥០០លាន ដុល្លារអាមេរិក ចូលក្នុងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានគោលដៅមួយ បង្កើតឱ្យប្រទេសកម្ពុជាមានប៉ូលសេដ្ឋកិច្ចដល់ទៅ៤ បន្ទាប់ពីប៉ូល៣ បានចេញជារូបរាង”។

សម្តេចតេជោហ៊ុន សែនបានបន្តថា “ប៉ូលសេដ្ឋកិច្ចទី១ គឺរាជធានីភ្នំពេញ ប៉ូលទី២ គឺខេត្តព្រះសីហនុ និងប៉ូលទី៣ គឺខេត្តសៀមរាប។ ខ្ញុំចង់ប្រែក្លាយប៉ូលនៅឦសាននេះ ជាប៉ូលទី៤ ទាក់ទិននឹងបញ្ហាកសិឧស្សាហកម្ម ធនធានរ៉ែរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here