ក្រសួងទេសចរណ៍៖ ចរន្តភ្ញៀវទេសចរផ្ទៃក្នុងមុនបុណ្យចូលឆ្នាំខ្មែរមានសន្ទុះកើនឡើងជាង៧៤ភាគរយ

ដោយ៖ សុផារី

ភ្នំពេញ៖ ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៩-១០ ខែមេសា ឆ្នាំ២០២២ មានសន្ទុះកើនឡើងខ្លាំងធៀបនឹងសប្តាហ៍កន្លងមក ជាមួយនឹងចំនួនជិត៤០ម៉ឺននាក់ កើនឡើនដល់ទៅជាង៧៤%។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែមេសានេះ។

លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរសរុបមានចំនួន៣៧០.៧៥៨នាក់ ក្នុងនោះភ្ញៀវជាតិ៣៥៦.៥៤០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤.២១៨នាក់។

ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានសន្ទុះកើនឡើងខ្លាំងធៀបនឹងសប្តាហ៍កន្លងមក ដោយតួលេខខាងលើមានការកើនឡើងប្រមាណ៧៤,១៩% ធៀបនឹងចុងសប្តាហ៍មុន។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ ១០៩.៨៣៧នាក់ ខេត្តសៀមរាប ៤៣.៨៨៧នាក់ ខេត្តព្រះសីហនុ ៣៥.៨៣៦នាក់ ខេត្តកំពត ៣៣.៥៦៧នាក់ ខេត្តពោធិ៍សាត់ ៣២.៩០៧នាក់ ខេត្តបាត់ដំបង ២៦.៨២៩នាក់ និងខេត្តកែប ២៤.១៩០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ឱ្យដឹងទៀតថា ប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតជាបណ្តើរៗនាថ្ងៃសៅរ៍ និងអាទិត្យចុងសប្តាហ៍នេះ។ បណ្តារាជធានី-ខេត្តបានត្រៀមរួចរាល់ស្ទើរ១០០% ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តចូលឆ្នាំ និងកម្សាន្តសប្បាយនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here