កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុនបណ្តាក់ទុនពិភពលោក បើកដំណើរការកម្មវិធី ANGKOR 500 Ignition

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុម​ហ៊ុន 500 Global ដែល​ជា​ក្រុមហ៊ុនបណ្តាក់ទុនកម្រិតពិភពលោក សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ បើកដំណើរការកម្មវិធី ANGKOR 500 Ignition ក្នុងប្រទេសកម្ពុជា ដើម្បី​ជួយ​គាំទ្រ​សហគ្រិន​ដែល​មាន​បំណង​ចង់ចាប់ផ្តើមធុរកិច្ចថ្មីបែបបច្ចេកវិទ្យាដោយខ្លួនឯង។

កម្មវិធី ANGKOR 500 Ignition ជា​កម្មវិធីរយៈពេល១៦ សប្តាហ៍ ដែលត្រូវបានរៀបចំឡើងសម្រាប់សហគ្រិន ដែលកំពុងស្វែងរកសហស្ថាបនិក និងចង់ធ្វើសុពលភាពគំនិតអាជីវកម្មរបស់ខ្លួន តាមរយៈកម្មវិធីអនុវត្តជាក់ស្តែង និងការផ្តល់ការប្រឹក្សាណែនាំ។​

កម្មវិធីនេះត្រូវបានបង្កើតឡើងជាពិសេស ដើម្បីបំពេញតម្រូវការរបស់សហគ្រិនដែលមានសេចក្តីប្រាថ្នា ដោយជួយពួកគេស្វែងរកសហស្ថាបនិកត្រឹមត្រូវ ធ្វើឱ្យមានសុពលភាពគំនិតអាជីវកម្មរបស់ពួកគេតាមរយៈការពិសោធន៍ និងបង្កើនល្បឿនចំណេះដឹងតាមរយៈកម្មវិធីលំដាប់ពិភពលោក និងការណែនាំ។

កម្មវិធី​នេះ​ទទួលពាក្យចាប់​ពី​ថ្ងៃ​នេះ​ និង​​បញ្ចប់នៅថ្ងៃទី ១៣ ខែឧសភា ហើយកម្មវិធី​នេះ​នឹង​ចាប់​ផ្តើម​​​នៅថ្ងៃទី១៦ ខែឧសភា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here