រដ្ឋបាលខេត្តចាប់ផ្តើមកែលំអរសោភ័ណភាពក្រុងស្វាយរៀង

ដោយៈ ម៉ាលីនណា

ស្វាយរៀងៈ អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុលបានចូលរួមក្នុងពិធីសម្ពោធ​ដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ នូវសមិទ្ធផលច្រាំងទន្លេវ៉ៃគោ​ ក្រុងស្វាយរៀង។


សមិទ្ធផលច្រាំងទន្លេវ៉ៃគោ​ ស្ថិតនៅភូមិមេភ្លេីង​ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង រួមមានសួនច្បារ ច្រាំងទន្លេ សួនច្បារ អមដោយឧបករណ៍ហាត់ប្រាណ និងក្លោងទ្វារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ រួមគ្នានៅថ្ងៃនេះ ដែលប្រវែង៩៦៧ម៉ែត្រ សួនច្បារ ចំនួន៧សួន ទីតាំងដាក់ឧបករណ៍ហាត់ប្រាណ ចំនួន៣កន្លែង (មានឧបករណ៍ហាត់ប្រាណ ៦០ឈុត) បង្គោលភ្លើង(អំពូលសូឡា) ៨៤បង្គោល ដាំដើមឈើ ៨២ដើម ទីតាំងរៀបចំវេទិកាប្រណាំងទូក ១កន្លែង ក្លោងទ្វារ ២អមសងខាង។

លោកម៉ែន វិបុលបានមានប្រសាសន៍ថា សមិទ្ធផលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព​ សម្រាប់ជាចំណងដៃជូន ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសនៅក្នុងក្រុងស្វាយរៀងរបស់យើង ដើម្បីជាការស្វាគមន៍ទទួលអំណរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខាងមុខនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ជាការពិតណាស់កន្លងមកទីនេះ យើងមិនមានជាច្រាំងទេ គឺមានតែផ្លូវ ទំនប់ ទល់នឹងទន្លេតែម្ដង ដែលត្រូវបានស្ថាបនាឡើង តាំងពីជំនាន់ឯកឧត្ដម ហ៊ុន ណេង ជាអភិបាលខេត្ត នៅឆ្នាំ២០០៣​ ប៉ុន្តែអាស្រ័យដោយស្ថានភាពផ្លូវនេះ មានលក្ខណៈតូចចង្អៀត ហើយរាល់ពេលយើងរៀបចំ ពិធីប្រណាំងទូកម្ដងៗ គឺពិតជាមានការលំបាកណាស់ ណាមួយមិនមានទីតាំងសម្រាប់ដំឡើង វេទិកាបានត្រឹមត្រូវ ណាមួយប៉ះពាល់ដល់ការធ្វើចរាចរណ៍ផងដែរនៅពេលរៀបចំពិធីម្ដងៗ។

ដូច្នេះហើយទើបនៅឆ្នាំ២០១៨​ ក្នុងនាមជាអភិបាលខេត្ត ក៏បានផ្ដួចផ្ដើមឲ្យមានការស្ថាបនាច្រាំងនេះឡើង ដោយប្រើប្រាស់ថវិកាគុណប្រយោជ​ន៍ខេត្ត ដែលជាគម្រោងពហុឆ្នាំ ដោយមានការ គាំទ្រពីក្រុមប្រឹក្សាខេត្ត លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធានក្រុមការងារ លោកអគ្គបណ្ឌិតសភាចារ្យ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

លោកម៉ែន វិបុលបានបញ្ជាក់ថា​ ច្រាំងថ្មីនេះ នឹងដើរតួនាទី ៤យ៉ាងសំខាន់ៗ គឺ៖ ទី១,លើកកម្ពស់សោភ័ណភាព ទី២,លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ ទី៣,សម្រាប់ជាវេទិកាប្រ​ណាំងទូក និងទី៤ ជាទីតាំងទេសចរណ៍សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here