កម្ពុជា​រក​ចំនូល​បាន​ជាង ​៨០ម៉ឺន​ដុល្លា ពី​ការ​​លក់​សំបុត្រ​​ទស្សនា​តំបន់អង្គរ​​ក្នុង​ត្រីមាស​ទី១​

ដោយ៖ សុផារី

សៀមរាប៖​ ចំនួនភ្ញៀវចូលទស្សនា​តំបន់អង្គរ​បានកើនឡើង​ នៅត្រីមាស​ទី១ ដើមឆ្នាំ២០២២ ដែល​ជំរុញ​ឱ្យ​ចំណូល​​បាន​ពីការលក់សំបុត្រ​ក៏កើន​ឡើងដល់ទៅ​​៨សែនដុល្លារ​។

សេចក្ដីប្រកាសព័ត៌មាន​របស់គ្រឹះស្ថានអង្គរ​ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០២២នេះ បាន​ឱ្យ​ដឹងថា​ កម្ពុជារកចំណូលបាន​ជាង​៨សែនដុល្លារ (៨១៥.៥៧៥​) កើនឡើង​ជាង​៣៤០ភាគរយ តាម​រយៈ​ការ​លក់​សំបុត្រ​សម្រាប់​ភ្ញៀវ​ទេសចរអន្តរជាតិនៅតំបន់អង្គរ រយៈពេល​៣ខែ ចាប់ពីខែមករាដល់ដំណាច់ខែមីនា ដែលជាត្រីមាសទី១ដើមឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនទឹកប្រាក់​ គឺបានមកពីភ្ញៀវទេសចរ​ទិញសំបុត្រចំនួន​១៩ ៨៤០ នាក់​ កើន​ឡើង​៣៤២,៦៦ភាគរយ​ ធៀប​នឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ​២០២១​។

សម្រាប់​​ខែ​មីនា​ ឆ្នាំ​២០២២នេះ ចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៨.១៧៧នាក់ ដែលកើនឡើង២.៧៣៩,២៤ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តាមរយៈការលក់ប័ណ្ណក្នុងខែមីនា កម្ពុជារកបានចំណូលចំនួន ៣៣៧.៤៩៩ដុល្លារអាមេរិក កើនឡើងចំនួន២.៦៥៣,៧៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here