កម្ពុជា-ស៊ែប៊ី រៀបចំវេទិកាស្តីពីគោលដៅថ្មីសម្រាប់ធុរកិច្ច វិនិយោគ និងទេសចរណ៍

ដោយ: ម៉ាលីស

ភ្នំពេញ: កម្ពុជា និងប្រទេសស៊ែប៊ី រៀបចំវេទិកាស្តីពីគោលដៅថ្មី សម្រាប់ធុរកិច្ច វិនិយោគ និងទេសចរណ៍ “Cambodia – New Destination for Business, Investment and Tourism” ឬ “កម្ពុជា៖ គោលដៅថ្មី សម្រាប់ធុរកិច្ច វិនិយោគ និងទេសចរណ៍” ដែលផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងជំរុញឱ្យកម្ពុជាជាគោលដៅដ៏លេចធ្លោមួយក្នុងតំបន់។

កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋស៊ែប៊ី សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ី (Chamber of Commerce and Industry of Serbia) បានរៀបចំកម្មវិធី “Cambodia – New Destination for Business, Investment and Tourism” ឬ “កម្ពុជា៖ គោលដៅថ្មី សម្រាប់ធុរកិច្ច វិនិយោគ និងទេសចរណ៍” តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព   លោកបណ្ឌិត ញឹម ខេមរា  រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានកិច្ចសម្របសម្រួល ពីក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច។

កម្មវិធីនេះមានការចូលរួម ពីតំណាងក្រសួងទេសចរណ៍កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជនរបស់កម្ពុជា និងស៊ែប៊ី សរុបប្រមាណ១៥០នាក់។

កម្មវិធីនេះត្រួវបានផ្ដួចផ្ដើមឡើង ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងជំរុញឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅដ៏លេចធ្លោមួយក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានបទដែលត្រូវបានលើកឡើងមកពិភាក្សា រួមមានទី១ យុទ្ធសា​ស្រ្តការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទី២ ការផ្សព្វផ្សាយពីច្បាប់វិនិយោ​គថ្មី និងសក្ដានុពលវិនិយោគរបស់កម្ពុជា ទី៣ ការលើកស្ទួយវិស័យទេស​ចរណ៍   និង ៤) ស្ថានភាព និងកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។

កម្មវិធី “Cambodia – New Destination for Business, Investment and Tourism” បានប្រព្រឹត្តទៅស្របពេលដែលកម្ពុជា និងស៊ែបី ប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here