ក្រុមហ៊ុនThai Vietjet បន្ថែមជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញ-បាងកក ចាប់ពីពាក់កណ្តាលខែមីនា

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុន Thai Vietjet បានប្រកាសនឹងបន្ថែមជើងហោះហើរចំនួនបីជើងហោះហើរ ក្នុងមួយសប្តាហ៍បន្ថែមទៀត ពីទីក្រុងបាងកក (សុវណ្ណភូមិ) និងភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី១៦ ខែមីនាខាងមុខនេះ។

លោក Woranate Laprabang ដែលជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេត បានមានប្រសាសន៍ថា ពួកយើងពិតជារីករាយ ដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រទេសថៃ និង ប្រទេសកម្ពុជា ហើ​យបានផ្តល់ឱកាសឱ្យប្រជាជនថៃ បានហោះហើរទៅប្រទេសកម្ពុជា ក៏ដូចជាស្វាគមន៍អ្នកដំណើរ និងអ្នកជំនួញនៃប្រទេសកម្ពុជា មកទស្សនានិងទទួលយកបទពិសោធន៍ ពីភាពស្រស់ស្អាតនៃប្រទេសថៃ បន្ទាប់ពីការរីករាលដាលពីជំងឺកូវីដ ទូទាំងសាកលអស់រយៈពេលយូរមកហើយ។

លោកបន្តថា “ជើងហោះហើរទៅកាន់គោលដៅ ប្រទេសទាំង២នេះ ជាចំណែកមួយ ដែលអាចជួយឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងពីរ មានភាពប្រសើរឡើងវិញ និង ធ្វើឱ្យតម្រូវការនៃការធ្វើដំណើរ តាមផ្លូវអាកាសមានការកើនឡើង ជំរុញឱ្យមានទំនាក់ទនងផ្នែកទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ ដើម្បីបញ្ជាក់ពីគោលដៅ ក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍”។

ជើងហោះហើរអន្តរជាតិថ្មីរវាង ភ្នំពេញ – បាងកក (សុវណ្ណភូមិ) នឹងដំណើរការ១សប្តាហ៍៣ដង នៅរៀងរាល់ថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ជាមួយនឹងរយៈពេលហោះហើរ ១ម៉ោង១០នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃវៀតចេត សង្ឃឹមថា នឹងអាចពង្រីក និងបន្ថែមបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ទៅកាន់គោលដៅជាច្រើនបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិច ដូចជា ប្រទេសវៀតណាម ប្រទេសសិង្ហបុរី កោះតៃវ៉ាន់។ល។

នាពេលថ្មីៗនេះ ជាមួយនឹងការបន្តពង្រីកបណ្តាញរបស់ខ្លួនក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយក្រុមហ៊ុន ថៃ វៀតចេត ជោគជ័យ ដោយទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនដឹកអ្នកដំណើរមានតម្លៃទាប ដែលរីកលូតលាស់លឿនបំផុតប្រចាំឆ្នាំ” (The Fastest Growing Low-cost Carrier of the 2020) ពីទស្សនាវដ្ដី Global Business Outlook 2020៕

LEAVE A REPLY

Please enter your comment!
Please enter your name here