ក្រសួងទេសចរណ៍ដាក់ចេញ Digital Menu នៅតាមភោជនីយដ្ឋាន នានាដើម្បីទប់ស្កាត់វីរុសអូមីក្រុង

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជានិងមជ្ឈមណ្ឌលកម្ពុជា ៤.០ រៀបចំបណ្ដុះបណ្ដាលលើមុខវិជ្ជា E-Menu សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ យកទៅអនុវត្ត ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង។

“វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍” លើមុខវិជ្ជា E-Menu នេះបានរៀបចំ សម្រាប់មន្ត្រី បុគ្គលិកឯកជនក្នុងវិស័យទេសចរណ៍ និងសហគ្រិន/ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាភាគីពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្ដុះបណ្ដាលនេះដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ដោយផ្ដោតលើការបង្កើតបញ្ជីរាយមុខម្ហូបនៅលើប្រព័ន្ធអនឡាញ ដើម្បីចូលរួមកាត់បន្ថយការកាន់បញ្ជីក្រដាសដោយដៃផ្ទាល់។

Digital Menu រឺ E-Menu ជាម៉ឺនុយបែបឌីជីថល តាមប្រព័ន្ធអនឡាញ សំរាប់រាយឈ្មោះមុខម្ហូប នៅតាមភោជនីយដ្ឋាន ដែលអាចអោយអតិថិជន ជ្រើសរើសមុខម្ហូប ដោយខ្លួនឯង តាមរយៈស្កេនកូដQR ពីតុរៀងៗខ្លួនតាមរយៈកាមេរ៉ាទូរសព្ទដៃរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here