គ្រឹះស្ថានអង្គរចាប់ផ្តើម​លក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប ក្រោយ​ដកហូត​ពី​ក្រុម​ហ៊ុន​ឯកជន​

ដោយ៖​សុផារី​

សៀមរាប៖ ក្រោយសម្រេចដកហូតការគ្រប់គ្រងផែទេសចរណ៍ ស៊ូ ជីង ដែលអភិវឌ្ឍតំបន់ទេសចរណ៍ចុងឃ្នៀសបឹងទន្លេសាប នៅដំណាច់ខែកក្កដា ឆ្នាំ២០២១ គ្រឹះស្ថានអង្គរបាន​ចាប់អនុវត្តការលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ស្ដីពីការដាក់ឱ្យអនុវត្តលក់សំបុត្រ ជិះទូកទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២​ បានឱ្យ​ដឹង​ថា សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាប ក្នុងតម្លៃ៧ដុល្លារចំពោះភ្ញៀវទេសចរម្នាក់។

តម្លៃសំបុត្រ មាន ៧ដុល្លារក្នុងភ្ញៀវទេសចរមួយនាក់ (អាយុចាប់ពី១២ឆ្នាំឡើងទៅ រួមទាំងភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ) ទូកតូចចំណុះ៨នាក់ (សំបុត្រ៤ឡើងទៅទើបទូកចេញដំណើរ) និងទូកធំចំណុះ៤៥នាក់ (សំបុត្រ៩ឡើងទៅទើបទូកចេញដំណើរ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រហូតដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ បានបើកឱ្យដំណើរការលក់សំបុត្រ ដែលមានកាណូតដឹកភ្ញៀវទេសចរណ៍ប្រមាណជាង ៣០០ទូកហើយ​។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានណែនាំដល់ក្រុមការងារចម្រុះ កែប្រែកំពង់ផែនេះឱ្យក្លាយ​ទៅជាតំ​បន់ទេសចរណ៍​វប្បធម៍ដែលមានភាពទាក់ទាញបំផុត។

យន្តការក្នុងការគ្រប់គ្រងកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារ​ពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here