វិស័យទេសចរណ៍កម្ពុជាបាត់ចំណូលជាង៤ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន

ដោយៈលក្ខិណា

ភ្នំពេញៈ ឆ្នាំ២០២១កន្លងមកនេះ កម្ពុជាទទួលបានចំណូលតែ១៨៤លានដុល្លារអាមេរិកប៉ុណ្ណោះ ដូច្នេះបើធៀបនឹងឆ្នាំ២០១៩វិស័យនេះ បាត់​បង់ចំណូលជាង៤ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ទេសចរអន្តរជាតិមកដល់កម្ពុជា ក្នុងឆ្នាំ២០២១មានចំនួនជិត២០ម៉ឺននាក់ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២០ធ្លាក់៨៥ភាគរយ ខណៈទេសចរជាតិចេញក្រៅប្រទេសវិញ មានចំនួនជាង៣ម៉ឺននាក់ ធ្លាក់ចុះរហូតដល់៩០,៦ភាគរយ ធៀបនឹងឆ្នាំ២០២០ ។

ក្នុងរបាយការណ៍របស់ក្រសួងបង្ហាញថា ការចំណាយរបស់ទេសចរជាតិសរុបក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ២៣០លានដុល្លារអាមេរិក ដែលធ្វើឱ្យវិស័យទេសចរណ៍ក្នុងឆ្នាំមុននេះ បង្កើតមុខរបរនិងការងារប្រមា​ណ២២៥,០០០ពាន់នាក់ ហើយវិស័យនេះ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ១,៨ភាគរយ ក្នុងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍កម្ពុជា ឆ្នាំ២០២២ ទេសចរណ៍កម្ពុជាត្រូវបានព្យាករថា នឹងរក្សានូវកំណើនជាវិជ្ជមានឡើងវិញ ចន្លោះពី៤០ទៅ៥០ភាគរយហើយក្នុងឆ្នាំ២០២៣ ដោយសារតែកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិ ការណ៍SEA Game ទេសចរអន្តរជាតិ នឹងមានកំណើនល្អប្រសើរឡើងវិញចន្លោះពី៥០ទៅ៧០ភាគរយ តែបរិមាណនិងទំហំទេសចរអន្តរជាតិនៅតិចនៅឡើយ ។

វិបត្តិកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍របស់ពិភពលោកលើគ្រប់វិស័យវិស៍យ ដោយឡែកវិស័យទេសចរណ៍កម្ពុជា ត្រូវរង់ចាំរយៈពេលពី៣ ទៅ៥ឆ្នាំ ទើបអាចស្ដារមកស្ថានភាពដូចដើមវិញ ប៉ុន្តែបើបរិការណ៍ជំងឺកូវីដ១៩នៅអូសបន្លាយ នោះអាចត្រូវរង់ចាំរយៈពេលរហូតដល់៧ឆ្នាំទើបដូចដើមវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here