ខេត្តព្រះសីហនុរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តព្រះសីហនុ ២០២១- ២០២៥

ដោយៈគង់ ម៉ាលីណា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុបាន បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងចុងក្រោយ ផែនការអភិ​វឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម សម្រាប់រយៈពេល៥ឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ខាងមុខនេះ។

កិច្ចប្រជុំស្តីពីសេចក្តីព្រាងផែនការ អភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តព្រះសីហនុ ២០២១- ២០២៥ មានដូជា ទី១.ការរៀបចំផែនការ  ទី២ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT)

ទី៣.ចក្ខុវិស័យ ទី៤.គោលដៅ និងគោលបំណង  ទី៥.ការព្យាករណ៍ចំនួនទេសចរណ៍ឆ្នាំ២០២១-២០២៥ និងទី៦ ទិសដៅផែនការអភិវឌ្ឍន៍ទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោង ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា គម្រោងនេះ នឹងជួយជម្រុញ កំណើនភ្ញៀវទេសចរណ៍ កំណើនសេដ្ឋកិច្ចសង្គម ថែរក្សាធនធានធម្មជាតិ និងវប្បធម៌កាន់តែល្អប្រសើរ និងក៏ជាគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលមានសុវត្ថិភាព មានភាពទាក់ទាញ និងប្រកួតប្រជែងកំរិតអន្តរជាតិនាពេលអនាគត។

លោកបន្ថែមថា “ផែនការអភិវឌ្ឍទេសចរណ៍ ទទួលបានជោគជ័យចាំបាច់ត្រូវមានការគាំទ្រ និងសហការអនុវត្តល្អពីគ្រប់ភាគី ហើយការប្រកួតប្រជែងទីផ្សារ ផ្តោតលើកញ្ចប់ទស្សនកិច្ច”។លោកបន្តថា “ម្យ៉ាងទៀតខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ យន្តហោះប្រភេទធំអាចចុះចតបាន និងមានឆ្នេរខ្សាច់ និងប្រជុំកោះ ដែលជាសក្តានុពលទេសចរណ៍ដ៏សម្បុរបែប”។

ទន្ទឹមនឹងមានសក្តានុពល យើងក៏មានកន្លែងប្រឈមផងដែរ ដូចជាតំបន់ទំនប់រលក ដែលមានសំរាម និងថង់ផ្លាស្ទិកច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ យើងចង់ប្រែក្លាយតំបន់ទំនប់រលក ក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ ហើយសេចក្តីព្រាងផែនការអភិវឌ្ឍទេសចរណ៍ នឹងក្លាយជាត្រីវិស័យមួយ ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បង្ហាញ ពីការគាំទ្រផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ ដែលផែនការនេះទាមទារឲ្យមានការចូលរួមពីមន្ទីរ អង្គភាព ភាគីពាក់ព័ន្ធ វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ អ្នកវិនិយោគ។ រដ្ឋបាលខេត្តបេ្តជ្ញាចិត្តជ្រោមជ្រែង ផែនការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុ។

លោកបន្តថា រាជរដ្ឋាភិបាលកំពុងរៀបចំប្លង់មេ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ នាពេលខាងមុខ។ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានខេត្តជាប់សមុទ្រ៤ មានដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here