ក្រសួងទេសចរណ៍ៈ វិស័យទេសចរណ៍ផ្ទៃក្នុងចាប់ផ្តើមងើបឡើងវិញដ៏ឆាប់រហ័សសម្រាប់ឆ្នាំ២០២២នេះ

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែមករា ដើមឆ្នាំ២០២២នេះ ដោយរាប់ទាំងបុណ្យឆ្លងឆ្នាំសកលផង មានភ្ញៀវទេសចរប្រមាណ៣១៥៨ ៥៣៧នាក់បានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ ដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃ ក្នុងសម្រាប់ឆ្នាំ២០២២នេះ។

តាមរយៈស្ថិតិភ្ញៀវទេសចរផ្ទៃក្នុង របស់ក្រសួងទេសចរណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ៥៧,៨២៣ នាក់ រាជធានីភ្នំពេញ៣៤,០៦៥ នាក់ ខេត្តពោធិ៍សាត់២០,០១៤នាក់ ខេត្តបាត់ដំបង១៦, ៧៨៣ នាក់ ខេត្តសៀមរាប១៦,៥៤៦ នាក់ និង ខេត្តកំពត ១៣,៧០៨នាក់។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ដែលជាប់ខ្សែស្រឡាយចិន បានត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាធ្វើដំណើរកម្សាន្តនានាទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ។

ជាមួយចរន្តភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ បានបន្តណែនាំដល់មន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និងSOP ឱ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសនាឱកាសចូលឆ្នាំប្រពៃណីចិននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here