ខេត្តព្រះសីហនុទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣

ដោយ: ម៉ាលីស

ព្រះសីហនុ: កម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះគឺបានបង្ហាញឱ្យអន្តរជាតិបានឃើញថា កម្ពុជាបានចាត់វិធានការយ៉ាងខ្ជា​ប់ខ្ជួនក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩។

ខណៈបណ្តាប្រទេសជាច្រើន នៅលើពិភពលោកកំពុងមានការប្រឈ​ម ប៉ុន្តែពានរង្វាន់នេះ ជាកិត្តិយសសម្រាប់ខេត្តព្រះសីហនុ ដែលប្រកាសបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ។

នារសៀកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលពានរង្វាន់ទីក្រុង​ទេសចរណ៍ស្អាត អាស៊ានលើកទី៣ ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង រៀបចំវេទិកាទេស​ចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលគ្រប់គ្រងសមុទ្របានល្អ ដែលធ្វើឱ្យលោកមកកាន់ទីនេះ តាមការអញ្ជើញ ពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងការបើកវេទិកាទេសចរណ៍លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ពិតជាត្រឹមត្រូវប្រាកដមែន។

លោកក៏បានបញ្ជាក់បន្ថែមថា “ខ្ញុំមានការចាប់អារម្មណ៍ខ្លាំង លើព្រៃកោងកាងដុះក្នុងសមុទ្រ ព្រោះវាបានជួយការពារជម្រកមច្ឆាជាតិ អាចស្រូបយកឧស្ម័នកាបូនិក និងការបំពុលបរិស្ថាន ព្រមទាំងផ្លាស្ទិកបានថែមទៀតផង”។

លោកបន្តថា “សូមឱ្យកម្ពុជាព្យាយាមរក្សា តុល្យភាពទាំងអស់នេះ ឱ្យបានល្អ។ យើងនឹងធ្វើការផ្លាស់ប្តូរប្រធានបទសមុទ្រ និងការអនុវត្តជាក់ស្តែងតាមប្រទេសនីមួយៗ យើងត្រៀមរៀបចំមហាសន្និបាត ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២២ខាងមុខ ជានិមិត្តរូបផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងភ្ញៀវបរទេស មកស្គាល់សម្បត្តិធម្មជាតិឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវរួមគ្នាការពារបរិស្ថាន និងអភិវឌ្ឍសង្គមឱ្យកាន់តែល្អប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here