អាស៊ានដាក់ចេញយុទ្ឋសាស្រ្តចំនួន៨ដើម្បីបើកទេសចរណ៍ក្នុងតំបន់ ឡើងវិញនាពេលដ៏ឆាប់ខាងមុខ

ដោយៈគង់ ម៉ាលីនណា

អាស៊ានៈ ក្រុមឧត្តមមន្រ្តីទេសចរណ៍អាស៊ានបានបើកកិច្ចប្រជុំរូមគ្នា ដោយបានដាក់ចេញ នូវផែនការយុទ្ឋសាស្រ្តសំខាន់ៗចំនួន៨ ដើម្បីបើកប្រទេសរបស់ខ្លួនទទួលទេសចរណ៍ឡើងវិញ។


លោកថោង រដ្ឋសក្តិ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងជាប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍ អាស៊ានលើកទី៥៥ បានដឹកនាំកិច្ចប្រជុំស្ថា​ប័នជាតិ ទេសចរណ៍អាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូខនហ្វើរិន នៅក្រុងព្រះសីហនុ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការរប្រលងប្រណាំងជ្រើសរើស ជើងឯកទូកក្តោងអាស៊ាន South East Asian Sailing Championship (SEAS)។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់អគ្គនាយកទេសចរណ៍ អាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន មជ្ឍមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក US-ABC (VISA, Agoda and Google….) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ អាស៊ាន “សហគមន៍សន្តិភាព និងវាសនាតែមួយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ ទេសចរអន្តរជាតិមកទស្សនាកំ ស្សាន្តតំបន់អាស៊ានឡើងវិញ ស្ថាប័នជាតិទេសចរណ៍អាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នាដូចជា ទី១ រៀបចំសកម្មភាពការងារ ដើម្បីអនុវត្តផែនការស្តារ វិស័យទេសចរណ៍អាស៊ានឡើងវិញ ក្រោយវិបត្តកូវីដ-១៩ ឆ្នាំ២០២១-២០២៥។

ទី២ ការរៀបចំ និងបង្កើតក្របខណ្ឌគោលនយោបាយ សម្រាប់ការអភិវឌ្ឍគោលទេសចរណ៍អាស៊ានប្រ កបដោយចីរភាព ដោយផ្អែកលើការសិក្សាវាយតម្លៃលើទំហំប៉ះពាល់ លើវិស័យទេសចរណ៍អាស៊ាន ដោយសារវិបត្តិកូវីដ-១៩ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន ស្រាវជ្រាវសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា ស្របតាមស្មារតីនៃសេចក្តីថ្លែងការភ្នំពេញស្តីពី ការអភិវឌ្ឍទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់កាន់តែប្រសើរឡើង ឆ្ពោះទៅអនាគតរួមគ្នា។

ទី៣ ការរៀបចំផែនការយុទ្ធសាស្ត្រ ទីផ្សារទេសចរណ៍អាស៊ាន ២០២១​-២០២៥។ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩ របស់ក្រសួងទេសចរណ៍កម្ពុជាបានគ្របដណ្តប់ នៅក្នុងផែនការយុទ្ធសាស្ត្រ ទីផ្សារទេសចរណ៍អាស៊ាន២០២១-២០២៥ផងដែរ។

ទី៤ ការរៀបចំគោលការណ៍អាស៊ានស្តីពី ការវាយតម្លៃការសិក្សាពីមុន ក្នុងគោលដៅ ផ្តល់ឱកាសដល់ឲ្យអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍អាស៊ាន ដែលគ្មានសញ្ញាបត្របញ្ជាក់ការសិក្សា ប៉ុន្តែពួកគាត់មានបទពិសោ​ធន៍ការងារ និងចំណេះដឹងក្នុងការងារអនុវត្តផ្ទាល់ ក្នុងការទទួលបានសញ្ញាបត្របញ្ជាក់ជំនាញរបស់ពួកគាត់។
ទី៥ ការអនុវត្តម័តលើគោលការណ៍ ណែនាំអាស៊ានស្តីពី សុវត្ថិភាព និងអនាម័យ សម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសហគមន៍ ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២។

ទី៦ ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ អាស៊ាននឹងដាក់ចេ​ញឯកសារមគ្គុទ្ទេសក៍ស្តីពី ការវិនិយោគក្នុងវិស័យទេសចរណ៍អាស៊ាន។ទី៧ ការរៀបចំឲ្យមានគំនិតផ្តួចផ្តើមរួម ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និង AI ដើម្បីធ្វើការផ្សព្វផ្សាយទេសចរណ៍អាស៊ាន ស្របតាមសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីទេសចរណ៍ឌីជីថល ដែលបានដាក់ចុះដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ទី៨ ជំរុញឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍សំខាន់ៗដូចជាសៀមរាប និងព្រះសីហនុជាដើម។

ឯកសារខាងលើនេះ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីសុំការណែនាំ និងតម្រង់ទិសសម្រាប់ការអនុវត្ត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here