ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន បានកើនឡើងជាង១៧ ភាគរយក្នុងឆមាសទី១

ដោយ: លាងហួរ

ភ្នំពេញ: របាយការណ៍ផ្លូវការមួយបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួន១៦៨,២៨០តោន ទៅកាន់ប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ កើនឡើង១៧,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ទបានឱ្យដឹងថា ប្រទេសចិន នៅតែជាអ្នកទិញអង្ករកម្ពុជាច្រើនជាងគេ ក្នុងអំឡុងខែមករា ដល់ខែមិថុនាឆ្នាំ២០២២នេះ។

របាយការណ៍ដដែលនេះបានបន្ថែមថា ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន៥១,៤ភាគរយ នៃការនាំចេញទំនិញសរុបរបស់ប្រទេសកម្ពុជា។

លោកសុង សារ៉នប្រធានសហព័ន្ធស្រូវអង្ករ (CRF) មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់អង្ករកម្ពុជា ហើយកម្ពុជាបាននាំចេញអង្ករកាន់តែច្រើនទៅកាន់ប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាននៅថ្ងៃទី ១ខែមករាឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុង សារ៉ន បានប្រាប់សារពត៌មានស៊ីនហួរថា RCEP នឹងសម្រួលបន្ថែមទៀត ដល់ការធ្វើពាណិជ្ជកម្មទំនិញរវាងកម្ពុជា និងចិន ក៏ដូចជាប្រទេសចូលរួមដទៃទៀត។ កតិកាសញ្ញាពាណិជ្ជកម្មតំបន់មេហ្គានេះ ផ្តល់នូវទីផ្សារធំជាងមុន សម្រាប់នាំចេញផលិតផលរបស់កម្ពុជា ហើយលោកគិតថា វានឹងទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនមកកាន់  វិនិយោគលើវិស័យផ្សេងៗ រួមទាំងក្នុងឧស្សាហកម្មអង្ករ ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ប្រទេស RCEP ទាំងនោះ ដោយមានសម្បទានពន្ធ។

លោកសុង សារ៉ន ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd. បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកបាននាំចេញអង្ករជាចម្បងទៅកាន់ប្រទេសចិន សឹង្ហបុរី និងអូស្ត្រាលី។

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍បាននាំចេញអង្ករសរុប ចំនួន៣២៧,២០០តោន ទៅកាន់៥១ប្រទេស និងតំបន់ជុំវិញពិភពលោក ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ កើនឡើង១៦,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមការនាំចេញអង្ករទាំង​

នោះ មានប្រហែល៩៨,៦២៤តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារ អឺរ៉ុប កើនឡើង៤៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here