ប្រទេសតួកគីរឹតត្បិតការនាំចូលទំនិញមួយចំនួនពីប្រទេសកម្ពុជា ដើម្បីបង្ការការនាំចូលជំងឺ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា បានចេញលិខិតកំណត់បញ្ជីមុខទំនិញ ដែលត្រូវរឹតត្បិតក្នុងការនាំចេញទៅកាន់ប្រទេសតួកគី ដោយភាគច្រើនជាប្រភេទការនាំចូលសត្វរស់ និងផលិតផលធ្វើពីសត្វ ដើម្បីបង្ការការនាំចូលជំងឺ។

យោងលិខិតលេខ ៨៧២ អរ.កបទ.សអ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា និង កំណត់ទូតលេខ Z-2022/10605253/34526256 ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់ស្ថានទូតសាធារណរដ្ឋតួកគីនៅភ្នំពេញ ស្តីពីបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតនៅប្រទេសតួកគី។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុលោមតាមអនុសាសន៍របស់អង្គការពិភពលោកខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាពក្នុងការនាំចូលសត្វរស់ និងផលិតផលធ្វើពីសត្វ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី បានចេញនូវបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពឯកសារភ្ជាប់ បានបញ្ជាក់មុខទំនិញ ដែលត្រូវបានហាមឃាត់ ភាគច្រើនជាប្រភេទការនាំចូលសត្វរស់ ដូចជា ជ្រូក ចៀម ពពែ អូដ្ឋ និងគ្រឿងក្នុងរបស់សត្វទាំងនោះ ជាដើម រួមទាំងផលិតផលដែលផលិតពីសត្វមួយចំនួន រួមមាន ទឹកដោះគោ ឈីស ប័រ ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here