ក្រសួងកសិកម្មឲ្យអ្នកពាក់ព័ន្ឋដាក់ពាក្យសុំចុះបញ្ជីរនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនហើយ

       ដោយៈ គង់ សិរីម៉ាលីនណា

       ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យម្ចាស់ចម្ការ រោងចក្រវេចខ្ចប់ និងសហគមន៍មៀនប៉ៃលិន រួសរា​ន់ដាក់ពាក្យស្នើសុំចុះបញ្ជីនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិន។

ជាមួយគ្នានេះ លោក ងិន ឆាយ​ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងដែរថា យ៉ាងយូរ២ខែទៀត កម្ពុជានឹងអាចនាំផ្លែមៀនប៉ៃលិនទៅចិនបានហើយ។

ដំណើរការដាក់ពាក្យស្នើសុំនេះ ម្ចាស់ចម្ការ សហគមន៍មៀនប៉ៃលិន និងម្ចាស់រោងចក្រ ដែល​មានបំណងនាំចេញមៀនប៉ៃលិនទៅចិនទាំងអស់ អាចទាក់ទងទៅកាន់អគ្គនាយដ្ឋានកសិកម្ម ដែលជាអង្គភាពជំនាញមានសមត្ថកិច្ចទទួលបន្ទុកពាក់ព័ន្ធនឹងការចរចាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីជំរុញការនាំចេញកសិផលទៅក្រៅប្រទេស។

លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា មកដល់ពេលនេះ ពិធីសារបច្ចេកទេសរវាងកម្ពុជា និងចិន បានឯកភាពគ្នារួចរាល់ហើយ គឺរង់ចាំតែការឆ្លើយតបពីភាគីចិន ដើម្បីឈានដល់ការចុះហត្ថលេខានាំចេញប៉ុណ្ណោះ។ លោក​ បញ្ជាក់ថា យ៉ាងយូរ១ ឬ២ខែទៀត​​ កម្ពុជា​នឹងអាចនាំ និងមៀនប៉ៃលិន ទៅប្រទេសចិនបាន ខណៈការនាំចេញត្រីប្រា នឹងធ្វើ​ឡើងដំណាលគ្នា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

LEAVE A REPLY

Please enter your comment!
Please enter your name here