ខេត្តកំពង់ធំជាប់លំដាប់ថ្នាក់លេខ៥ ក្នុងប្រទេសលើវិស័យកសិកម្មដំណាំស្រូវដោយប្រើបច្ចេកវិទ្យាទំនើប

ដោយ: ម៉ាលីស

កំពង់ធំ: បច្ចុប្បន្នដោយសារប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យហើយអ្វីដែល ពិសេសនោះគឺខេត្តកំពង់ធំ ទទួលបានចំណាត់ថ្នាក់លេខ៥ ទូនៅទូទាំងប្រទេសទៅលើផ្នែកកសិកម្ម ដំណាំស្រូវដែលជាខេត្ដកំពុងប្រើប្រាស់បច្ចេកទេសទំនើប។

នេះតាមការគូសបញ្ជាក់របស់លោក ប្រធានមន្ទីរ កសិកម្មលោកប៉ែន វណ្ណរិទ្ឋ នាឱកាសអញ្ជើញ ចូលរួមក្នុងពិធីចុះអនុស្សរណៈនៃយោគយល់គ្នា រវាងក្រុមហ៊ុនប្រូហ្វីត លីងឃើរ(ខេមបូឌា) និងសម្ព័ន្ធ សហគមន៍កសិកម្មកម្ពុជា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

លោកបានបន្តលើកឡើងថា វិស័យកសិកម្មក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះមានការរីកចម្រើនខុសពីមុន ដែលប្រជាកសិករធ្វើស្រែសម្រាប់តែលក់ដូរតាមទីផ្សារខ្នាតតូច ឬខ្លួនឯងតែប៉ុណ្ណោះ។ តែបច្ចុប្បន្ននេះប្រជាកសិករយើងធ្វើស្រែសម្រាប់ធ្វើពាណ្ជិកម្មនាំចេញ និងលក់ក្នុងប្រទេសហើយវិស័យកសិកម្មគឺទាមទារ នូវបច្ចេកទេសទំនើបទើបវាទាន់សភាពការណ៍។

លោកប្រធានមន្ទីរបានបន្ដថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា ទ ក៏ដូចជារាជរដ្ឋាភិបាកម្ពុជា បានគិតគូរការធ្វើកសិកម្មបែបទំនើប ហើយបើកសិកម្មទំនើប ក៏ត្រូវការបច្ចេកទេសនិងសម្ភារទំនើបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានថ្លែងថា បច្ចុប្បន្ននេះ សម្ព័ន្ធសហគមន៍កសិ​កម្មកម្ពុជា បានគ្រប់គ្រងសហគមន៍ ចំនួន១២១៧សហគមន៍ ទូទាំងប្រ​ទេសកម្ពុជា និងសហជីពចំនួន១៥ ដែលបានសិក្សាពីបញ្ហាដ្រូននេះ និងប្រើពេលយូរអង្វែងជាមួយគ្នា ដើម្បីស្វែងរកការផ្លាស់ប្តូរ គោលការណ៍ លទ្ធផលផលិត តាមបែបប្រពៃណីឱ្យប្រែក្លាយទៅជាទំនើបកម្ម ដើម្បីឱ្យទាន់ប្រទេសជិតខាង ដែលកំពុងតែអភិវឌ្ឍន៍វិស័យកសិកម្ម ។

ជាមួយគ្នានេះដែរ លោកខូវ គឹមសាន អគ្គនាយកក្រុមហ៊ុនប្រូហ្វីតលីងឃើរ(ខេមបូឌា) បានបញ្ជាក់ថា ដើម្បីដោះស្រាយជូនប្រជាកសិករ ដោ​យផ្ដោតសំខាន់លើការផ្គត់ផ្គង់សេវាកម្ម កសិកម្មដ្រូន (DJI) ព្រោះកសិកម្មបែបទំនើបនេះ ដើម្បីកែប្រែផលវិបាក នៃការប្រើប្រាស់នូវទម្លាប់បែបចាស់ ដែលប្រជាកសិករធ្លាប់អនុវត្តន៍កន្លងមក ។

លោកបានបន្ថែមថា“ការប្រើប្រាស់ឧបករណ៍ ដើរបាញ់ថ្នាំសម្លាប់សត្វល្អិត ដោយដៃនិងឧបករណ៍ផ្សេងៗទៀត ដោយខ្វះការប្រុងប្រយ័ត្ន នៅមានការធ្វេសប្រហែសធ្វើឱ្យប៉ះពាល់ដល់សុខភាព”។

លោកអគ្គនាយក បានអះអាងថា ដ្រូនកសិកម្ម(DJI) ចូលរួមចំណែក ក្នុងការអភិវឌ្ឍ វិស័យកសិកម្ម នៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាហើយដ្រូនកសិ​កម្មនេះ បានបង្កលក្ខណៈងាយស្រូលខ្លាំងចំពោះផ្នែក វិស័យកសិកម្មនៅក្នុងប្រទេស ជាពិសេសការប្រើប្រាស់ដ្រូនកសិកម្មនេះ គឺចំណេញពេលវេលា ចំណាយតិច ។

ខេត្តកំពង់ធំ នាពេលបច្ចុប្បន្ននេះផ្ទៃដីកសិកម្មមានចំនួន៣៣០ពាន់ហិកតា (ស្រូវវស្សា និងស្រូវប្រាំង ជាប់លំដាប់ថ្នាំលេខ៥ទូទាំងប្រទេស) ចម្ការស្វាយចន្ទីមានផ្ទៃដីសរុប ១១៥ ពាន់ហិតា (ជាប់លំដាប់ថ្នាំលេខ ១ ទូទាំងប្រទេស) ចម្ការកៅស៊ូមានផ្ទៃដីសរុប ១២ម៉ឺនហិកតា ផ្ទៃដីដំឡូងមី និងស្វាយកែវរមៀត មានផ្ទៃដីធំផងដែរ។ ចំពោះ ផ្នែកខាងក្រោមផ្លូវជាតិលេខ ៦ អំណោយផលខាងដំណាំស្រូវ ផ្នែកខាងលើផ្លូវជាតិលេខ៦ គឺអំណោយផលផ្នែកដំណាំកសិឧស្សាហកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here