អាមេរិក និងក្រុមហ៊ុនក្នុងស្រុកផ្ដល់ថវិកា ២លានដុល្លារអាមេរិកសម្រាប់ជំរុញទីផ្សារផលិតផលកម្ពុជាទៅកាន់អន្តរជាតិ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្ត និងជំរុញឱ្យផលិតផលកសិកម្មកម្ពុជាឈានទៅកានទីផ្សារអន្តរជាតិ និងប្រកបដោយស្ដង់ដារត្រឹមត្រូវនោះ រដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុកមួយ បានផ្ដល់ថវិកា ២លានដុល្លារអាមេរិកក្នុងនោះអាមេរិកផ្ដល់១លានដុល្លារអាមេរិក និងក្រុមហ៊ុនក្នុងស្រុកផ្ដល់១លានដុល្លារ ។ នេះបើតាមសេចកក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID។

សេចក្ដីប្រកាសដដែលបានបន្តថា សហវិនិយោគរបស់ទីភ្នាក់ងារ USAID មានគោលបំណងពង្រីក ការអភិឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅដល់គ្រួសារកសិករតាមទីជនបទ ដែលងាយរងគ្រោះពីកង្វះសន្តិសុខស្បៀង ដោយសារការចូលទៅកាន់ទីផ្សារ ផ្លូវការក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសមានកម្រិត។ ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការសម្របសម្រួលភាពជាដៃគូ និងសកម្មភាពនានា ដែលបង្កើនការលក់និងឱកាសការងារក្នុងវិស័យកសិកម្មនៅកម្ពុជា ។

ក្នុងភាពជាដៃគូរយៈពេល២ឆ្នាំនេះ ក្រុមហ៊ុនខ្មែរខូលឆេន ឯ.ក. ដែលជាក្រុមហ៊ុនបម្រើសេវាកម្មការ ភស្តុភារទុកដាក់ត្រជាក់ នឹងចូលរួមវិនិយោគមូលនិធិរបស់ខ្លួនចំនួន ប្រមាណ១លានដុល្លាសហរដ្ឋអាមេរិក និងបូករួមបន្ថែមមូលនិធិ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិស័យឯកជនប្រមាណ១លានដុល្លា បន្ថែមទៀត ដើម្បីដំណើរការប្រព័ន្ធទុកដាក់ត្រជាក់ ដែលផ្តល់ ឱ្យកសិករ ទទួលបានតម្លៃប្រសើរជាងមុនពីទំនិញរបស់ពួកគេ ឱ្យពួកគេអាចលក់ផលិតផលទៅកាន់អន្តរជាតិ និងធានាថាអ្នកប្រើប្រាស់ទទួលបាននូវទំនិញប្រកបដោយគុណភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Nancy J. Eslick នាយិកានៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា ភាពជាដៃគូរបស់ USAID ជាមួយក្រុមហ៊ុនកម្ពុជា គឺជួយកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុ ដូចនេះពួកគេអាចធ្វើតេស្ត និងលើកកម្ពស់ដំណោះស្រាយជោគជ័យ ព្រមទាំងជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីបង្កើនសមាហរណកម្មពាណិជ្ជកម្ម ក្នុងតំបន់និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here