ផលិតកម្មសាច់នៅកម្ពុជាមានទំហំទឹកប្រាក់៥១០០លានដុល្លារ

ដោយៈសុផារី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំមុន សម្រេចបានតម្លៃផលិតកម្មសត្វសរុប មានទំហំ៥១០០លានដុល្លារអាមេរិក កើនឡើង៦% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន៤៨១៣ លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ជាបឋម ដែលទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី០៤ខែមករាឆ្នាំ២០២១នេះ។

របាយការណ៍ដដែលបានផ្សព្វផ្សាយ ដោយ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា តម្លៃផលិតកម្មសត្វនៅក្នុងស្តុក នៅទូទាំងប្រទេសសម្រេចបានចំនួន៣១៥០ លានដុល្លារអាមេរិក មានកំណើនចំនួន ៧,៤%ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន ២ ៩៣៤ លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកតម្លៃផលិតកម្មសត្វផ្គត់ផ្គង់ក្នុងស្រុក នៅទូទាំងប្រទេសសម្រេ​ចបានចំនួន១៨៨៤ លានដុល្លារអាមេរិក មានកំណើន ២,៨% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន១៨៣១ លានដុល្លារអាមេរិក។

តម្លៃផលិតផលសត្វនាំចេញ (សត្វរស់ សាច់ ស្បែក…) សម្រេចបានចំនួន ៦៦, ១៣ លានដុល្លារអាមេរិក មានកំណើន៤០,១% ធៀបនឹងឆ្នាំ២០២០ ដែលទទួលបាន៤៧,១៨ លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here