រដ្ឋម​ន្រ្តីកសិកម្ម សហការជាមួយក្រសួងការបរទេសចចារនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើរទៅកាន់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈលោកជំទាវ លោករាជទូត កម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីនាំផ្លែមៀនទៅកាន់ប្រទេសចិន។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីរសៀលថ្ងៃទី២៧ សីហាកន្លងមកថា សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើ ចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធា​រណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិន ធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។

ក្នុងគោលបំណងពន្លឿនការងារចរចារ ពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវិដ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកសំណើផ្ញើរជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាលើកទីពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាកិច្ចឆ្លើយតប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន ដែលមាននាយកដ្ឋានភូតគាមអនាម័យ និងអនាម័យសត្វ បានគោរពជម្រាបជូនលោកជំទាវ អគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិនថា យើងខ្ញុំមានសេក្តីរីករាយសូមជូនដំណឹងជ្រាបថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត។

យោងតាមការផ្តល់ឯកសារបច្ចេកទេសរបស់ភាគី កម្ពុជា និងការស្រាវជ្រាវលើឯកសារភាគីចិន បានធ្វើការវាយតម្លៃសមាសភាពចង្រៃ ដែលកើតមានលើ ផ្លែមៀនកម្ពុជា និងជាបឋមយើង បានជ្រើសរើសនូវសមាសភាពចង្រៃចំនួន៨ប្រភេទ ដែលភាគីចិនយកចិត្តទុកដាក់៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។

ទន្ទឹមនឹងនេះ ភាគីចិនបានស្នើឲ្យភាគីកម្ពុជា ធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រា​វ និងការដាក់ចេញវិធានការណ៍ សម្រាប់ទប់ស្កាត់ និងកម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខខាងលើនេះ។ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ។

ភាគគីចិនបានបញ្ជាក់ថា សង្ឃឹមថាភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការងារលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិនឲ្យទទួលបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here